កុំព្យូទ័រ គឺ ជា
ម៉ាស៊ីនម៉្យាងដែលអាចផ្លាស់ប្ដូរពត៍មានយ៉ាងល្អនិងជាក់លាក់ជាទីបំផុតដោយយោងទៅតាមរូបមន្ដនិងច្បាប់ត្រឹមត្រូវ។កុំព្យូទ័របាន ស្ថិតនៅសំរាប់
មនុស្សជាយូរណាស់មកហើយ។ កុំព្យូទ័រកាលពីរមុនមានទំហំធំ និងមានការបំរើបំរាស់បានតិចក៏ប៉ុន្ដែកុំព្យូទ័រនាពេលបច្ចុប្បន្ន នេះវិញ មានការកែប្រែជាច្រើនយ៉ាងកាន់តែមានភាពងាយស្រួលជាងមុនដូចជាៈ ពួកគេបានកែប្រែទំហំរូបរាង គុណប្រយោជន៏ ការប្រើប្រាស់ កាន់តែមានភាពងាយស្រួល ជាងមុន និងចូលរួមបំរើពិភពលោកកាន់តែបានច្រើន ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ កុំព្យូទ័រក្លាយជាវត្ថុដ៏អស្ចារ្យនិងមានតំលៃសំរាប់មនុស្សទូទៅ។ វាជាអ្នកផ្ដល់
ពត៍មានកាន់តែរហ័ស និងទំនើបជាទីបំផុត។ កុំព្យូទ័រអាចធ្វើអ្វីៗគ្រប់យ៉ាងដែល នរណាម្នាក់ចង់ អោយវាធ្វើ កុំព្យូទ័រអាចដោះស្រាយ
គណិតវិទ្យា ពីរព្រោះអ្នកសរសេរកម្មវិធី បានប្រាប់ពួកគេពីររបៀបដោះស្រាយ
គណិតវិទ្យា ព្រោះតែ កុំព្យូទ័រមានភាពរហ័ស លឿន ទំនើប អាចដោះស្រាយបញ្ហាគណិតរាប់លានក្នុងមួយវិនាទី ។ កុំព្យូទ័រអាចគ្រប់គ្រងរោងចក្រជាច្រើន ដែលពីរ មុនមកធ្លាប់តែប្រើមនុស្សដើម្បីគ្រប់គ្រង តែពេលនេះពួកគែប្រើកុំព្យូទ័រដើម្បីគ្រប់គ្រង វាមានភាពងាយស្រូលនិងប្រសើរជាមុនឆ្ងាយណាស់។
ប្រភេទកុំព្យូទ័រ
ចំពោះកុំព្យូទ័រមានការរីកចំរើនណាស់បច្ចុប្បន្ន ក្រៅពីរកុំព្យូទ័រ(Desktop) មានកុំព្យូទ័រជាច្រើនផ្សេងទៀត ហើយពួកវាមានខ្នាត និង សមត្ថភាពធ្វើការផ្សេងៗពីរគ្នា ។ ខាងក្រោមនេះជាប្រភេទកុំព្យូទ័រដែលមានតាមជំនាន់ដូចតទៅនេះ៖
ម៉េនហ្វ្រេម
កុំព្យូទ័រប្រភេទនេះ គេច្រើនប្រើនៅក្នុងអង្គភាពខ្នាតធំ។កុំព្យូទ័រប្រភេទនេះគេច្រើនប្រើប្រាស់សម្រាប់ធ្វើការរួមគ្នា នៅក្នុងកន្លែងណាមួយ កាលពីសម័យមុនដោយផ្គុំឡើងទំហំធំៗ ជាច្រើនរួមគ្នា ហើយខាងក្នុងនៃទូមានបញ្ចូលឧបករណ៍ផ្សេងៗដែលសមស្របសំរាប់ការងារ នៅក្នុងអង្គភាពដែលត្រូវការសមត្ថភាពធ្វើការខ្ពស់ និងធ្វើការកត់ត្រាទិន្នន័យបានចំនួនច្រើន។ វាមានចំណុចខ្សោយត្រង់ថា វាមានទំហំពិបាកក្នុងការទុកដាក់ព្រោះវាត្រូវការកន្លែងធំដើម្បីទុកវា លើសពីរនេះទៅទៀតវាមានតំលៃថ្លៃ បើយើងធ្វើការប្រៀបធៀបទៅនឹងកុំព្យូទ័ររបស់យើងបច្ចុប្បន្ននេះ។
មីនីកុំព្យូទ័រ
កុំព្យូទ័រប្រភេទមីនីគេច្រើនប្រើក្នងអង្គភាពខ្នាតតូចល្មម ហើយត្រូវបានគេប្រើប្រាស់ច្រើនជាងប្រភេទម៉េនហ្វ្រេម ហើយវាមានម៉ាស៊ីនដែលអាចស្វែងយល់ពីការងារបានច្រើននិងគ្រប់គ្រាន និងបម្រើការចាត់ចែងទិន្នន័យរបស់វាបានល្អជាង ហើយវាអាចរក្សាទុកនូវទិន្នន័យរបស់ទំព័របណ្ដាញ ក្នុងការផ្សព្វផ្សាយតាមរយៈអ៊ិនធើណិតបានទៀតផង។
URL: http://pluschamroeun.007.com=== ភីស៊ីកុំព្យូទ័រ === ភីស៊ីកុំព្យូទ័រ ឬត្រូវបានគេហៅម៉្យាងទៀតថា មីក្រូកុំព្យូទ័រជាប្រភេទកុំព្យូទ័រ ដែលមានការពេញនិយមប្រើទូទៅសំរាប់អ្នកប្រើប្រាស់ធម្មតា។ វាមានទំហំតូច និងតំលៃថោកហើយធ្វើការបានធំទូលាយ ក្នុងពេលបច្ចុប្បន្ន។ ហើយត្រូវបានគេបែងចែកជាប្រភេទនឹងឈ្មោះផ្សេងៗគ្នាជាច្រើនដូចជា៖
ឌែសថបកុំព្យូទ័រ
ជាកុំព្យូទ័រដែលមានចំនួនច្រើនជាងគេក្នងពេលបច្ចប្បន្ននេះ ហើយវាមានសមត្ថភាពខ្ពស់និងតំលៃសមរម្យ បើប្រៀបធៀបជាមួយនឹងកុំព្យូទ័រផ្សេងទៀត។
ណូតប៊ូកកុំព្យូទ័រ
ជាកុំព្យូទ័រទំហំតូច អាចយកទៅកាន់ទីកន្លែងដទៃបានយ៉ាងងាយស្រួល បច្ចុប្បន្នវាត្រូវបាន គេចាប់ផ្ដើមនិយមប្រើកាន់តែច្រើនឡើង។
ថែប្លែតភីស៊ី
ជាកុំព្យូទ័រចេញក្រោយគេបំផុត និងមានបន្ថែមនូវសមត្ថភាពក្នុងការបង្ហាញ ទិន្នន័យនិងការប្រើសំលេងបញ្ជាការងារ ហើយជាពិសេសទៅទៀតវាក៏អាចធ្វើការងារ ឆ្លាស់គ្នាជាមួយណូតប៊ូកភីស៊ីបានយ៉ាងងាយទៀតផង។
ផកឃីតភីស៊ី
ជាប្រភេទកុំព្យូទ័រមានទំហំប៉ុនបាទដៃ របស់យើងហើយកំពុងទទួលការពេញនិយម យ៉ាងខ្លាំង ក្នុងសម័យនេះ ព្រោះគេអាចយកវាទៅណាមកណាតាមខ្លួនបានយ៉ាងងាយស្រួល ព្រមទាំងអាចបង្ហាញទិន្នន័យ តាមរយះដងប៉ាងកា (Touch Pen)ទៀតផង។ កុំព្យទ័រប្រភេទនេះសមស្របសំរាប់អ្នកប្រកបរបររកស៊ីឬជំនួយ ដាក់តាមខ្លួន ព្រោះវាមានផលប្រយោជន៏ជាច្រើនដូចជា សំរាប់អោយយើងកត់ត្រានូវការណាត់ជួប សសេរឈ្មោះដែលត្រូវធ្វើការទំនាក់ទំនង ឬអាចទទួលនិងបញ្ជូនអ៊ីម៉ែល និងដាក់ផែនការផ្សេងៗ ព្រមទាំងអាចលេងហ្គេម និងមើលវីឌីអូរទៀតផង។
ធាតុផ្សំរបស់កុំព្យូទ័រ
កុំព្យូទ័រអាចដំណើរការទៅបាន អាស្រ័យដោយធាតុផ្សំរបស់វាពីរសំខាន់ៗគឺ
Hardware និង
Software។
ហាតវែ(Hardware)
ពាក្យថា
Hardware របស់កុំព្យូទ័រមានន័យថា គេនិយាយអំពីផ្នែកដែលរឹងរបស់កុំព្យូទ័រ ដែលជាផ្នែកមួយដែលយើងអាចមើលឃើញ និងប៉ះបាន ហើយត្រូវបានគេចែកជាបីផ្នែកសំខាន់ទៀតរួមមាន៖
Output Device,
Input Device និង
System Unit។
Output Device ជាបំណែកដែលបង្ហាញនិងបញ្ចូនទិន្នន័យដែលបានរៀបចំដំណើរការពី
CPU អោយទៅកាន់អ្នកប្រើប្រាស់បានដឹង មិនថាតែការមើលឃើញ និងបន្លឺសំលេងចេញមកនោះទេ។ ហើយOutput Device មានដូចជា៖ Printer: ជាឧបករណ៍សំរាប់បោះពុម្ភ ទិន្នន័យចេញពីកុំព្យូទ័រ ដែលចេញជាឯកសារហើយវាត្រូវបានចែកចេញជាបីប្រភេទទៀតរួមមាន
Det Matrix printer ,
Laser Printer ,
Inkjet Printer។Speaker ជាឧបករណ៍សម្រាប់បន្លឺសំលេង ដែលវាធ្វើការជាមួយកាតសំលេង(
Sound Card) ។
Monitor ជាឧបករណ៍បង្ហាញលទ្ធផល ដែលបានមកពី
Process របស់ម៉ាស៊ីនអោយអ្នកប្រើបានឃើញ។
Input Device មានតួនាទីបញ្ចូលទិន្នន័យ ឬទទួលការបញ្ជាពីអ្នកប្រើប្រាស់ ដោយឧបករណ៍ដែលយើងបានដឹងច្បាស់រូចហើយនោះគឺមានដូចជា៖
Video Camera មានតួនាទីប្រហាក់ប្រហែលនឹងម៉ាស៊ីនថតវីឌីអូឌីជីថល ដែលវាភ្ជាប់ទៅនឹងម៉ាស៊ីនកុំព្យូទ័រ ហើយធ្វើការជាមួយនឹងកម្មវិធីផ្សេងៗទៀត។
Scanner ជាឧបករណ៍ប្រើសំរាប់ផ្ដិតរូបភាព និងឯកសារដើម្បីបញ្ចូលទៅកាន់ម៉ាស៊ីនកុំព្យូទ័រ ដែលឯកសារមានដូចជា រូបថត និង អត្ថបទ។
Keybord ប្រើសំរាប់វាយឯកសារចូលក្នុងកុំព្យូទ័រ។
Microphone មានតួនាទីបញ្ជូនសំលេង និងទិន្នន័យទៅកាន់កុំព្យូទ័រ ហើយធ្វើការជាមួយកាតសំលេង ។
Mouse ប្រើសំរាប់បញ្ជាឲ្យធ្វើការចង្អុលបង្ហាញ និងជ្រើសរើស
Item នៅលើអេក្រង់គេបានបែងចែកជាបីកន្លែងសម្រាប់ចុច ដែលមានការកែប្រែ Mouse ឲ្យមានជើងនៅចំកណ្ដាលដើម្បីរំកិលMouse ឲ្យបានលឿន។
System Unit
ជាកែសដែលផ្ទុករាល់សមាសធាតុសំខាន់ៗរបស់កុំព្យូទ័រមានដូចជា៖ បន្ទះមេ
Main Bord (Mother Bord) គឺជាបន្ទះសៀគ្វីដ៏ធំស្ថិតនៅក្នុង ផ្នែកប្រព័ន្ធ
System Unit ដែលវាបានទ្រទ្រង់នូវ សមាសធាតុអេឡិចត្រូនិច
Component ។
RAM(Random Access Memory) ជាអង្គចងចាំមានតួនាទីរក្សាទិន្នន័យរវាង
CPU ដែលកំពុងដំណើរការទិន្នន័យ ។ ការទុកទិន្នន័យរបស់RAM ជាការក្សាទុកបណ្ដោះអាសន្ន ហើយវានិងបាត់បង់ទិន្នន័យពេលកុំព្យូទ័រត្រូវបានបិទ។
CPU
អង្គគណនី Central Processing Unit ជាកន្លែងទទួលទិន្នន័យមានតួនាទីចម្បងក្នុងការដំណើរការទិន្នន័យ និងត្រួតពិនិត្យគ្រប់គ្រងកិច្ចការទាំងអស់។
ប្រវត្ដិនៃការគិតលេខ
ការបង្កើត
គ្មាននរណាម្នាក់ដឹងថាតើនរណាជាអ្នកបង្កើតកុំព្យូទ័រជាលើកដំបូងទេ ។ នេះដោយសារតែពាក្យ "កុំព្យូទ័រ" ធ្លាប់តែមានន័យថាមនុស្សម្នាក់ដែលបានធ្វើ
ចំណោទ ដូចជាការងាររបស់គេ (កុំព្យូទ័រមនុស្សមានន័យថាមនុស្សចូលចិត្ដគិតឬគិតច្រើន) ,ពីព្រោះទាំងនេះ,មនុស្សមួយចំនួននិយាយ ថាមនុស្សជាច្រើនផលិតកុំព្យូទ័រជាលើកដំបូង។ មនុស្សកុំព្យូទ័រទទួលការធុញទ្រាន់និងការធ្វើដដែលៗក្នុងការដោះស្រាយចំណោទច្រំដែល ហើយក៏បានបង្កើតវិធី (គ្រឿងយន្ដប្រើក្នុងការគិតដូចជាក្បាច់នព្វន្ត) ដើម្បីជួយពួកគេទទួលបានចម្លើយពីបញ្ហារបស់ពួកគេ។ ដោយការវិវត្ដនៃ ម៉ាស៊ីននេះ ក៏បានក្លាយទៅជាកុំព្យូទ័រ។
ស្វ័យប្រវត្ដិកម្ម
មនុស្សមានបញ្ហាច្រើនជាមួយការដោះស្រាយលេខឬការគិតលេខ។ ដើម្បីដោះស្រាយបញ្ហានេះ គឺបានព្យាយាមធ្វើចំនួន ៥៨៤ដង ៣២២០ក្នុងក្បាល របស់អ្នក។ វាមានការលំបាកក្នុងការចងចាំអោយបានគ្រប់ជំហាន។ មនុស្សបានបង្កើតវិធីដើម្បីជួយពួកគេក្នុងការចងចាំ ដែលពួកគេមានបញ្ហានៅក្នុង បញ្ហា
គណិតវិទ្យា ។ បញ្ហាផ្សេងទៀតរបស់មនុស្ស មានគឺថាពួកគេត្រូវតែធ្វើបញ្ហាអោយបានដូចគ្នាម្ដងហើយម្ដងទៀតៗ។ អ្នកគិតលុយធ្លាប់ធ្វើការ ប្ដូរជារៀងរាល់ថ្ងៃក្នុងខួរក្បាលរបស់គាត់ រឺជាមួយនិងក្រដាស ដែលវិធីនេះត្រូវចំណាយពេលច្រើន និងមានកំហុសក៏ច្រើនដែរ។ ដើម្បីដោះស្រាយ មនុស្សបានបង្កើតម៉ាស៊ីនដែលធ្វើអោយវត្ថុទាំងឡាយមានភាពដដែលៗ ។ ប្រវត្ដិកុំព្យូទ័រផ្នែកនេះ ត្រូវបានគេហៅថា "ប្រវត្ដិការគិតដែលមាន លក្ខណៈស្វ័យប្រវត្ដិ" ដែលជាប្រយោគនៃគំនិតរវើរវាយ សំរាប់" ប្រវត្ដិនៃម៉ាស៊ីនដែលបង្កើតវាងាយស្រួលសម្រាប់មនុស្សដោះស្រាយបញ្ហាក្នុងការ គិតដែលមានលក្ខណៈដដែលៗ និងការពារការមានកំហុសក្នុងពេលគិតជាដើម"។ ក្បាច់នព្វន្ត, រូបមន្ដ, តារាមាត្រ និងគ្រឿងយន្ដអាទីគីថេរា(ដែល ការកំណត់មកពីប្រហែល១៥០-១០០BC) ជាឧទាហរណ៍នៃម៉ាស៊ីគិតលេខដោយស្វ័យប្រវត្ដិ។
ការរៀបចំកម្មវិធី
មនុស្សមិនត្រូវការម៉ាស៊ីនដែលធ្វើការដូចគ្នា និងដដែលៗទេ។ មនុស្សភាគច្រើនចង់ប្រាប់ទៅម៉ាស៊ីនរបស់ពួកគេអោយធ្វើនូវអ្វីបានច្រើន និងឆាប់ រហ័ស។ ឧទាហណ៍ថា ពួកគេចង់ប្រាប់ទៅកម្មវិធីចាក់តន្រ្ដីដើម្បីអោយវាលេង បទផ្សេងៗគ្នា ហើយបានជារៀងរហូត។ ពួកគេចង់អោយកម្មវិធីអាច ចាក់បទចំរៀងតាមលំដាប់និង លេងគ្រប់ពេលវេលា។ នេះគឺជាផ្នែកមួយនៃប្រវត្ថិកុំព្យូទ័រត្រូវបានគេហៅថា ប្រវត្ថិនៃភាពដែលម៉ាស៊ីនអាចរៀបចំ កម្មវិធីបាន ដែលជាប្រយោគគំនិតរវើរវាយ សំរាប់ ប្រវត្ថិនៃម៉ាស៊ីនដែលយើងអាចរៀបតាមលំដាប់នូវភាសារបស់ពួកគេ ប្រសិនបើយើងស្គាល់ពី របៀបនិយាយរបស់ពួកវា។ ឧទាហណ៍ដំបូងដែលត្រូវបានបង្កើតឡើងដោយ វិរជនអាលិចសានដ្រា(c.10-70 AD) ។ គាត់បានបង្កើតម៉ាស៊ីនល្ខោន ដែលបានរៀបចំក្នុងការលេងចំនួន១០នាទី ហើយបានធ្វើការងារដោយប្រព័ន្ធសាំញ៉ាំដោយខ្សែ និងស្គរ។ ខ្សែនិងស្គរទាំងអស់នេះត្រូវបានក្លាយ ជាភាសារបស់ម៉ាស៊ីន ពួកគេបានប្រាប់នូវអ្វីដែលម៉ាស៊ីនបានធ្វើ និងនៅពេលណា។ មនុស្សខ្លះប្រកែកគ្នាថា នេះជាកម្មវិធីដំបូងរបស់ម៉ាស៊ីន។ អ្នកវិទ្យាសាស្រ្ដភាគច្រើនបានព្រមព្រៀងថា ជាពេលការដាក់ក្នុងប្រាសាទ ជាពេលនៃតារាសាស្រ្ដដែលបានបង្កើតដោយ អាល់ចាសារី នៅក្នុង ឆ្នាំ1206 គឺជាលើកដំបូងដែលបានស្គាល់ពីភាសារបស់កុំព្យូទ័រ។ វាបានបង្ហាញពីចក្ររាសី នៃដួងព្រះអាទិត្យ និងផ្លូវគោចរនៃព្រះចន្ទ ។ រូបរាង មួយចំហៀងនៃព្រះចន្ទ ដែលអ្នកចង្អុលបង្ហាញបានធ្វើដំណើរឆ្លង់កាត់ផ្លូវចូលដែលបានបង្កើត ឡើងនូវទ្វារខ្លះដើម្បីបើកជារៀងរាល់ម៉ោង ។ អ្នកលេង ភ្លេងចំនួនប្រាំនាក់ដែលបានលេងតន្រ្ដីនៅពេលមានគំនាបចំពោះពួកគេ។ រយៈពេលចេះតែផ្លាស់ប្ដូរពីថ្ងៃទៅយប់និងពីរយប់ទៅថ្ងៃ បានធ្វើអោយ មានការផ្លាស់ប្ដូរកម្មវិធីជារៀងរាល់ថ្ងៃ នៅក្នុងលំដាប់របស់ពេលវេលារហូតដល់ឆ្នាំ។
កុំព្យូទ័រអាណាឡក និង ឌីជីថល
នៅដើមពាក់កណ្ដាលសតវត្សទី២០ អ្នកវិទ្យាសាស្រ្ដភាគច្រើនចាប់ផ្ដើមធ្វើការជាមួយកុំព្យូទ័រ ពីរព្រោះអ្នកវិទ្យាសាស្រ្ដមានតួលេខជាច្រើន ហើយ ចង់ចំណាយពេលជាច្រើនរបស់ពួកគេក្នុងការគិតអំពីអាថ៍កំបាំងរបស់ពិភពលោកជំ នួយការចំណាយពេលជាច្រើនម៉ោងដើម្បីគិតទិន្នន័យបញ្ចូល នោះទេ។ដូច្នេះពួកគេបានប្រើកុំព្យូទ័ររួមគ្នាជាច្រើន។កុំព្យូទ័រទាំងនោះបានប្រើជាអាណាឡកវង់ជុំវិញ ដែលធ្វើអោយកម្មវិធីមានការលំបាកហើយពិបាកក្នុងការប្រើ។ បន្ទាប់មកនៅក្នុងអំឡុងឆ្នាំ១៩៣០ , ពួកគេបានបង្កើតឌីជីថលកុំព្យូទ័រ ដែលកុំព្យូរទាំងអស់មានកម្មវិធីច្រើនទំនើប និងងាយស្រួលប្រើជាងមុន។
No comments:
Post a Comment